Sokha Real Estate Co., Ltd

Social Responsibility

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងអំណរគុណជូនចំពោះ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សូគីម៉ិច អុិនវេសមេន គ្រុប និង លោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០០០ ដុល្លារអាមេរិក ជូនកាកបាទក្រហម កម្ពុជាដើម្បីបម្រើសកម្មភាពមនុស្សធម៌ នៅក្នុងឱកាសខួបទី១៥៩ ​ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២។
អ្នកឧកញ៉ា សុខ គង់ និង លោកជំទាវ តែងតែចូលរួមបរិច្ចាគនូវថវិកាជាប្រចាំ និងជារៀងរាល់ឆ្នាំជូនកាកបាទក្រហមកម្ពុជា​ ដែលនេះគឺជាកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លាបំផុត។ លើសពីនេះទៀតនោះ អ្នកឧកញ៉ា សុខ គង់ និង លោកជំទាវ ​ ក៏តែងតែជួយឧបត្ថម្ភថវិកាដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងនូវសមិទ្ធិផលសង្គម ដោះស្រាយនូវបញ្ហាគ្រោះមហន្តរាយ និងបម្រើសកម្មភាពសប្បុរសធម៌នានាពុំដែលអាក់ខានឡើយ។

More Social Responsibility

Download Brochure