ភ្នំបូកគោត្រូវបានរកឃើញនៅឆ្នាំ១៩១៧ ដោយភូមិវិទូដែលទទួលបន្ទុកបេសកកម្មស្រាវជ្រាវភូមិសាស្ត្រនៅលើភ្នំដំរីជាប់ខេត្តកំពត ហើយបច្ចុប្បន្ននេះវាត្រូវបានគេស្គាល់ជាភ្នំមួយដែលជារមណីយដ្ឋានសុខភាព។ សូមទទួលយកភាពរីករាយពីបរិយាកាសដ៏ស្រស់ត្រកាលនិងទេសភាពប្លែកៗ នៅរមណីយដ្ឋានថ្មីនេះ។ បើទោះបីជាស្ថិតក្នុងការរៀបចំបន្ថែមលើអ្វីដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏រមណីយដ្ឋានមួយនេះបានទាក់ទាញបេះដូងភ្ញៀវទេសចរយ៉ាងច្រើនចូលមកទស្សនានាពេលកន្លងមកនេះ។
ភ្នំបូកគោស្ថិតនៅរយៈកម្ពស់ខ្ពស់ជាងគេក្នុងខេត្តកំពត ដែលត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍និងជាទីតាំងល្អបំផុតសម្រាប់ការរស់នៅប្រកបដោយផាសុខភាពល្អឯក និងប្រណិតភាព។
ភ្នំបូកគោរួមបញ្ចូលតំបន់សំខាន់ៗចំនួន២ គឺតំបន់មាត់សមុទ្រនិងតំបន់ភ្នំលាតសន្ធឹងយ៉ាងវែង ដែលគ្របដណ្តប់ដោយសំណើមនិងខ្យល់អាកាសស្រស់ថ្លាគ្មានមេរោគ ដែលជួយបង្កើតគ្រាប់ឈាម ពង្រឹងកម្លាំងនិងសុខភាពឲ្យកាន់តែប្រសើរដែលធ្វើឲ្យភ្នំបូកគោជាកន្លែងដ៏ស័ក្តិសមបំផុតសម្រាប់អ្នកដែលមានសុខភាពខ្សោយដោយការផ្លាស់ប្តូរការរស់នៅមកតំបន់ត្រូពិកនេះ។ ប្រសិទ្ធិភាពទ្វេដងនៃការព្យាបាល អាចបញ្ជាក់យ៉ាងច្បាស់តាមរយៈការចូលចិត្តអាហារឡើងវិញដែលធ្វើឲ្យដំណើរការឈាមកាន់តែប្រសើរឡើងជាពិសេសក្មេងៗក្រោយពីបានស្នាក់នៅក្នុងរមណីយដ្ឋានមួយរយៈ ភាគច្រើនពួកគេមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះស្ថានភាពទួទៅរបស់ពួកគេ។ ភ្នំបូកគោជារមណីយដ្ឋានសុខភាព!!
៉គ្រប់រដូវកាល អ្នកដែលធ្វើដំណើរឡើងភ្នំបូកគោតែងតែទទួលអារម្មណ៍ថាមានផាសុខភាព បាត់អស់ភាពហត់នឿយ មានភាពស្រស់ស្រាយ និងហាក់ដូចជាមានកម្លាំងជាងមុន។ គ្មានទេភាពធុញថប់ ភាពហត់នឿយ ហើយសម្រាប់អ្នកដែលហត់អស់កម្លាំងដោយសារបរិយាកាសក្នុងទីក្រុង សូមទទួលយកភាពរីករាយស្រស់ស្រាយលើតំបន់មួយនេះ។ ៉
អ្នកនិពន្ធ / ប្រភព Dr Vallet នាយកសេវាសុខភាព កម្ពុជាឆ្នាំ ១៩២៥។ភ្នំបូកគោមានអាកាសធាតុនិងបរិស្ថានល្អគ្មានអ្វីប្រៀបបាន ដែលសមស្របសម្រាប់ធ្វើលំហាត់ប្រាណនិងភាពស្ងប់ស្ងាត់ ហើយក៏មានកន្លែងសម្រាប់សមាធិដែលស្ថិតនៅចំកណ្តាលព្រៃភ្នំ។ សូមទទួលយកសេចក្តីសុខសុភមង្គល កម្លាំងមុាំមួន សុខភាពល្អតាមរយៈការមកទស្សនាទីតាំងដ៏មានអត្ថប្រយោជន៍លើភ្នំបូកគោ។
ទឹកជ្រោះពពកវិល ជាកន្លែងរមណីក្រៃលែង ដែលស្ទើតែគ្រប់ពេលវេលាតែងតែមានអព្ទគ្របដណ្តប់ពីលើទឹកធ្នាក់។ រដូវកាលដែលល្អសម្រាប់ទស្សនាទិដ្ឋភាពនេះគឺនៅរដូវវស្សា ចាប់ពីខែឧសភា ដល់ ខែតុលា ជាពេលដែលមានទស្សនីយភាពទឹកធ្លាក់ស្អាតបំផុត។
លាតសន្ធឹងលើផ្ទៃដី៣៥៤ នៃផ្ទៃកម្រោងអភិវឌ្ឍ។ លក្ខណៈពិសេស
សណ្ឋាគារឋានសួគ៌សុខា ជាគម្រោងទី១ ក៏ជារមណីដ្ឋានលើភ្នំតែមួយគត់នៅក្នុងអនុតំបន់ទន្លេមេគង្គដែលផ្តល់ជូននូវបន្ទប់ស្នាក់នៅ៥៦៤បន្ទប់ អាហារសាលប្រជុំ កាសុីណូ និងការកម្សាន្តផ្សេងទៀត។
ឡឺបូកគោផាឡេស ជាសណ្ឋាគារដែលកសាងឡើងនាសម័យអាណានិគមនិយមបារាំង ហើយជាសណ្ឋាគារប្រវត្តិសាស្រ្តដែលកសាងឡើងដោយអាណានិគមបារាំងនិងបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩២៥។ សណ្ឋាគារនេះមានភាពចាស់ទ្រុឌទ្រោមដោយសារកត្តាអាកាសធាតុ ហើយបច្ចុប្បន្ននេះត្រូវបានជួសជុលនិងស្តារឡើងវិញតាម គំរូដើម ដែលអាចឲ្យភ្ញៀវទទួលយកនូវបទពិសោធន៍ដ៏សុីវីល័យ និងរុងរឿងតាមបែបសម័យដើម។ អគារនេះនឹងក្លាយជាស្ថាបត្យកម្មអាណានិគមដ៏ចំណាស់ដំបូងគេដែលនឹងត្រូវកតត្រាទុកក្នុងសារមន្ទីរជាតិកម្ពុជា។
គំនូសតាងដែលបញ្ជាក់ពីលក្ខណៈពិសេសនៃផែនការមេនៅតំបន់ទីមួយលើភ្នំបូកគោនោះគឺ ទឹកជ្រោះនិងទឹកបឹង ដែលធ្វើឲ្យភ្ញៀវទេសចរជក់ចិត្តដិតអារម្មណ៍ហាក់ដកចិត្តមិនរួច។