សូមទទួលយកបទពិសោធន៍នៃការរស់នៅជាមួយនឹងបរិយាកាសធម្មជាតិ និងប្រណីតភាពនៅគម្រោង ក្រោន រៀល អ៉ីស្តេត។ គម្រោង ក្រោន រៀល អ៉ីស្តេត គ្របដណ្តប់លើផ្ទៃដីសរុប ៥៩៥ ហិចតា រួមមានផ្ទះវីឡាប្រណីតលំដាប់ខ្ពស់ ៥.៥៨៥ ខ្នង ផ្ទះល្វែង ១៥.៩៥២ ល្វែង និងដីឡូត៍សម្រាប់សាងសង់ផ្ទះវីឡា និងផ្ទះល្វែងជាច្រើនទំហំ។ គម្រោងនេះ ស្ថិតនៅទីតាំងដ៏ល្អលើភ្នំបូកគោ ដែលមានចម្ងាយត្រឹមតែប៉ុន្មាននាទីពីគម្រោង អម្រឹត ឋានសួគ៌ សណ្ឋាគារ ឋានសួគ៌ សុខា លំដាប់ផ្កាយប្រាំ សណ្ឋាគារ ឡឺ បូកគោ ផាឡេស ដែលជាសណ្ឋាគារបែបប្រណីត និងប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងធម្មជាតិជាច្រើន។គម្រោង ក្រោន រៀល អ៊ីស្តេត ជាគម្រោងទីបី ដែលអភិវឌ្ឍដោយក្រុមហ៊ុន សុខា អូតែល ដែលជាក្រុមហ៊ុនបដិសណ្ឋារកិច្ចឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា។