ក្រុមហ៊ុនសុខាអូតែល តំណាងដោយ ក្រុមហ៊ុន សុខា រៀល អុីស្តេត ឯ.ក ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខ 00046870 ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ និងទីស្នាក់ការកណ្តាលផ្នែកលក់:ជាន់ទី២ អគារសូគីម៉ិច ផ្ទះលេខ២២ ផ្លូវក្រមួនស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទីតាំងគម្រោង៖ ភ្នំបូកគោ ស្រុកទឹកឈូ ខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា, ដែលមាន លោកស្រី សុខ ចន្ថា ជាប្រធានក្រុមហ៊ុន ទូរស័ព្ទទំនាក់ទំនងលេខៈ ០៦៧ ២០០ ៧៧៧៕
ភ្នំបូកគោ គឺជាទឹកដីដ៏មានសារ:សំខាន់ ជាកន្លែងដែលជាប្រវត្តិសាស្រ្ត និងជារមណីយដ្ឋាន។ ការគាំទ្រ របស់យើងទាំងអស់គ្នា ហាក់ដូចជាការថែរក្សានូវអ្វីដែលយេីងបានដេីរមកដល់ថ្ងៃនេះ។ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសបើកសម្ភោធការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍលំនៅឋាន "កំណប់ឋានសួគ៌" លើភ្នំបូកគោកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។