សុខា រៀល អ៊ីស្តេត ឯ.ក

អំពីក្រុមហ៊ុន

ប្រវត្តិ​សាស្ត្រ

ភ្នំបូក​គោ​​​ត្រូវបាន​រក​ឃើញ​នៅឆ្នាំ១៩១៧ ដោយ​ភូមិវិទូ​ដែល​ទទួល​បន្ទុក​បេសកកម្ម​ស្រាវ​ជ្រាវ​ភូមិ​សាស្ត្រនៅ​លើ​ភ្នំ​ដំរី​ជាប់​ខេត្តកំពត ហើយ​បច្ចុប្បន្ន​នេះ​វា​ត្រូវបាន​គេ​ស្គាល់ជាភ្នំមួយដែល​ជារមណីយដ្ឋានសុខ​ភាព។ សូមទទួលយកភាព​រីករាយ​ពី​បរិយាកាស​ដ៏ស្រស់​ត្រកាល​និងទេសភាព​ប្លែកៗ នៅរមណីយដ្ឋាន​ថ្មីនេះ។ បើ​ទោះបីជា​ស្ថិតក្នុង​ការ​រៀប​ចំ​បន្ថែម​លើអ្វី​ដែល​មាន​ស្រាប់​ក្នុង​ពេល​បច្ចុប្បន្ន​ក៏ដោយ ក៏​រមណីយដ្ឋាន​មួយ​នេះ​បាន​ទាក់​ទាញ​បេះ​ដូង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​ចូល​មក​ទស្សនា​នា​ពេល​កន្លងមកនេះ។

ទីតាំងភូមិសាស្រ្ត

ភ្នំបូក​គោ​ស្ថិត​នៅ​រយៈកម្ពស់​ខ្ពស់​ជាង​គេ​ក្នុង​ខេត្ត​កំពត ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំ​បន់​ទេស​ចរណ៍​និង​ជា​ទីតាំ​ងល្អ​បំផុត​សម្រាប់​ការ​រស់​នៅ​ប្រ​កប​ដោយ​ផា​សុខ​ភាព​ល្អ​ឯក​ និង​ប្រ​ណិត​ភាព។

ភ្នំបូក​គោ​រួម​បញ្ចូលតំ​បន់​សំខាន់ៗ​ចំនួន២ គឺ​តំ​បន់​មាត់​សមុទ្រ​និង​តំបន់​ភ្នំ​លាត​សន្ធឹង​យ៉ាង​វែង ដែល​គ្រប​ដណ្តប់​ដោយសំ​ណើម​និង​ខ្យល់​អា​កាស​ស្រស់​ថ្លា​គ្មាន​មេ​រោគ ដែល​ជួយ​បង្កើត​គ្រាប់ឈាម​ ពង្រឹង​កម្លាំង​និងសុខ​ភាព​ឲ្យ​កាន់​តែ​ប្រ​សើរ​ដែល​ធ្វើ​ឲ្យ​ភ្នំបូក​គោ​ជា​កន្លែង​ដ៏​ស័ក្តិ​សម​បំផុត​សម្រាប់​អ្នក​ដែលមាន​សុខ​ភាព​ខ្សោយ​ដោយ​ការផ្លាស់​ប្តូរ​ការ​រស់​នៅមក​តំបន់​ត្រូ​ពិក​នេះ។ ប្រសិទ្ធិ​ភាពទ្វេ​ដង​នៃការ​ព្យាបាល​ អាច​បញ្ជាក់យ៉ាង​ច្បាស់​តាម​រយៈការ​ចូល​ចិត្ត​អា​ហារ​ឡើង​វិញ​ដែល​ធ្វើឲ្យ​ដំណើរ​ការ​ឈាម​កាន់​តែ​ប្រ​សើរ​ឡើង​ជា​ពិសេសក្មេងៗ​ក្រោយ​ពី​បាន​ស្នាក់​នៅ​ក្នុង​រមណីយដ្ឋាន​មួយរយៈ​ ភាគច្រើន​ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ​គួរ​ឲ្យកត់​សម្គាល់​ចំពោះ​ស្ថាន​ភាព​ទួទៅ​របស់​ពួក​គេ។ ភ្នំបូក​គោ​ជារមណីយដ្ឋាន​សុខ​ភាព!!

៉គ្រប់​រដូវ​កាល អ្នក​ដែល​ធ្វើ​ដំ​ណើរ​ឡើង​ភ្នំ​បូក​គោ​តែង​តែ​ទទួល​អារម្មណ៍​ថា​មាន​ផា​សុខភាព​ បាត់​អស់​ភាព​ហត់​នឿយ មាន​ភាព​ស្រស់​ស្រាយ​ និង​ហាក់​ដូច​ជា​មាន​កម្លាំង​ជាង​មុន។ គ្មានទេ​ភាព​ធុញ​ថប់​ ភាព​ហត់​នឿយ​ ហើយ​សម្រាប់​អ្នក​ដែល​ហត់​អស់​កម្លាំង​ដោយ​សារ​បរិយាកាស​ក្នុង​ទីក្រុង សូម​ទទួល​យក​ភាព​រីក​រាយ​ស្រស់​ស្រាយ​លើ​តំបន់​មួយនេះ។ ៉

អ្នកនិពន្ធ / ប្រភព Dr Vallet នាយកសេវាសុខភាព កម្ពុជាឆ្នាំ ១៩២៥។

ធម្មជាតិ និងទេសភាព

ភ្នំបូក​គោ​​មាន​អាកាស​ធាតុ​និង​បរិស្ថានល្អ​គ្មាន​អ្វីប្រៀប​បាន ដែល​សម​ស្រប​សម្រាប់​ធ្វើ​លំហាត់ប្រាណ​និង​ភាពស្ងប់​ស្ងាត់ ហើយក៏មាន​កន្លែងសម្រាប់​សមាធិ​ដែល​ស្ថិត​នៅ​ចំកណ្តាល​ព្រៃភ្នំ។ សូមទទួលយក​សេចក្តីសុខ​សុភមង្គល កម្លាំងមុាំមួន សុខភាពល្អ​តាម​រយៈការ​មកទស្សនា​ទីតាំងដ៏​មាន​អត្ថ​ប្រយោជន៍​លើភ្នំបូក​គោ។

ទឹកជ្រោះពពកវិល ជា​កន្លែង​រមណីក្រៃ​លែង ដែល​ស្ទើ​តែ​គ្រប់ពេល​វេលា​តែងតែ​មាន​អព្ទ​គ្រប​ដណ្តប់ពីលើ​ទឹកធ្នាក់។ រដូវកាល​ដែល​ល្អ​សម្រាប់​ទស្សនា​ទិដ្ឋភាព​នេះគឺ​នៅរដូវវស្សា ចាប់ពី​ខែ​ឧសភា ដល់ ខែតុលា ជាពេល​ដែលមានទស្សនីយ​ភាព​ទឹកធ្លាក់​ស្អាត​បំផុត។

រមណីដ្ឋាន និង កម្សាន្ត

លាតសន្ធឹងលើផ្ទៃដី៣៥៤ នៃផ្ទៃកម្រោងអភិវឌ្ឍ។ លក្ខណៈពិសេស

សណ្ឋាគារឋានសួគ៌សុខា ជាគម្រោងទី១ ក៏ជារមណីដ្ឋានលើភ្នំតែមួយគត់នៅក្នុងអនុតំបន់ទន្លេមេគង្គដែលផ្តល់ជូននូវបន្ទប់ស្នាក់នៅ៥៦៤បន្ទប់ អាហារសាលប្រជុំ កាសុីណូ និងការកម្សាន្តផ្សេងទៀត។

ឡឺបូកគោផាឡេស ជាសណ្ឋាគារដែលកសាងឡើងនាសម័យអាណានិគមនិយមបារាំង ហើយជាសណ្ឋាគារប្រវត្តិសាស្រ្តដែលកសាងឡើងដោយអាណានិគមបារាំងនិងបានដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩២៥។ សណ្ឋាគារនេះមានភាពចាស់ទ្រុឌទ្រោមដោយសារកត្តាអាកាសធាតុ ហើយបច្ចុប្បន្ននេះត្រូវបានជួសជុលនិងស្តារឡើងវិញតាម គំរូដើម ដែលអាចឲ្យភ្ញៀវទទួលយកនូវបទពិសោធន៍ដ៏សុីវីល័យ និងរុងរឿងតាមបែបសម័យដើម។ អគារនេះនឹងក្លាយជាស្ថាបត្យកម្មអាណានិគមដ៏ចំណាស់ដំបូងគេដែលនឹងត្រូវកតត្រាទុកក្នុងសារមន្ទីរជាតិកម្ពុជា។

គំនូសតាងដែលបញ្ជាក់ពីលក្ខណៈពិសេសនៃផែនការមេនៅតំបន់ទីមួយលើភ្នំបូកគោនោះគឺ ទឹកជ្រោះនិងទឹកបឹង ដែលធ្វើឲ្យភ្ញៀវទេសចរជក់ចិត្តដិតអារម្មណ៍ហាក់ដកចិត្តមិនរួច។

ទាញយកខិត្តប័ណ្ណ