សុខា រៀល អ៊ីស្តេត ឯ.ក

គម្រោងទី១
បុរីអម្រឹត ឋានសួគ៌

លក្ខណៈពិសេស
ការពិពណ៌នា

អម្រឹត ឋានសួគ៌ ជាគម្រោងទីមួយរបស់ក្រុមហ៊ុន សុខា អូតែល មានទីតាំងស្ថិតនៅលើកំពូលភ្នំបូកគោ ដែលជាទីតាំងភូមិសាស្រ្តដ៏ល្អឥតខ្ចោះ ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សា អមជាមួយនឹងសំលេងនៃធម្មជាតិ ផ្តល់ជូននូវលំនៅដ្ឋានបែបធម្មជាតិពិតៗ និងជាជម្រើសដ៏ល្អបំផុតដែលអាចប្រកបអាជីវកម្មបាន។ ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងបរិយាកាសប្រកបដោយផាសុខភាព ​អម្រឹត ឋានសួគ៌ ជាជម្រើសលំនៅដ្ឋានដ៏ប្រសើរបំផុត។ គម្រោង អម្រឹត ឋានសួគ៌ ស្ថិតនៅជិតតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ពាណិជ្ជកម្មជាច្រើនរួមមាន ទឹកធ្លាក់ពពកវិល កសិដ្ឋានបន្លែសរីរាង្គបូកគោ កសិដ្ឋានចិញ្ចឹមសត្វ មន្ទីរពេទ្យ ផ្សារទំនើប សាលារៀន សណ្ឋាគារលំដាប់ផ្កាយប្រាំ សណ្ឋាគារលំដាប់ផ្កាយប្រាំមួយ និងតំបន់កម្សាន្តជាច្រើនទៀត។ គម្រោងនេះ ផ្តល់ជូននូវលំនៅដ្ឋានបែបផ្ទះល្វែងបីជាន់ចំនួន ៤.២៤០ ល្វែង ជាមួយនឹងការរចនាបែបទាន់សម័យរួមផ្សំនឹងភាពស្រស់បំព្រង។ សូមស្វែងរកលំនៅដ្ឋានក្នុងក្តីស្រមៃរបស់លោកអ្នកនៅគម្រោង អម្រឹត ឋានសួគ៌។


  • ទំហំដី ៥ម៉ែត្រ​​​ x ២១ម៉ែត្រ
  • ទំហំផ្ទះ ៥ម៉ែត្រ​​​ x ១៣.៥ម៉ែត្រ
  • ដីខាងមុខផ្ទះ ៥.៥ម៉ែត្រ
  • ដីខាងក្រោយផ្ទះ ២ម៉ែត្រ
  • ដីចំហ៊ាងផ្ទះ ១.៥ម៉ែត្រ
ប្លង់បាត (៩៦ម៉ែត្រការ៉េ)
ប្លង់ជាន់ទី២
  • បន្ទប់គេង​ ១
  • បន្ទប់ទឹក ១
  • លំហ ១

ជាន់ទី១
  • បន្ទប់គេង​ ២
  • បន្ទប់ទឹក ២

ជាន់ផ្ទាល់ដី
  • បន្ទប់ទទួលភ្ញៀវ ១
  • បន្ទប់ទឹក ១
  • កន្លែងចំអិនអាហារ ១
  • កន្លែងញ៉ាំអាហារ ១
គម្រោងផ្សេងទៀត
Borey Morokot Thansur

គម្រោងទី២

បុរីមរកត ឋានសួគ៌

  • ៥ បន្ទប់គេង
  • ៦ បន្ទប់ទឹក
  • ២២៥ ម៉ែត្រការ៉ែ
Crown Estates

គម្រោងទី៣

ក្រោន អុីស្តេត

  • ៤ បន្ទប់គេង
  • ៤ បន្ទប់ទឹក
  • ១២x២០ ម៉ែត្រ
ទាញយកខិត្តប័ណ្ណ